ពិធីអុចគោមមាឃបូជាប្រទីបអនឡាញ

តាមរយះ zoom ដើម្បីសន្តិភាពពិភពលោក

ថ្ងៃសុក្រ ទី 16 ព.ស.2565 នៅ វត្តព្រះធម្មកាយ ប្រទេសថៃ

ថ្ងៃពេញបូរណ៌មី15 កើត ខែបី  ជាថ្ងៃមាឃបូជា ដោយវត្តព្រះធម្មកាយបានចាត់ពិធីកម្មអុចប្រទីបជាពុទ្ធបូជា ជាប្រចាំរាល់ឆ្នាំ ថ្ងៃមាឃបូជាមានភាពសំខាន់តាមព្រះពុទ្ធសាសនា ព្រោះ   1) ជាថ្ងៃច័ន្ទពេញបូរណ៌មីនៅខែមាឃឬខែបី   2) ព្រះភិក្ខុ1,250 អង្គ បានធ្វើដំណើរមករួមប្រជុំចំពោះមុខព្រះភ័ក្ររបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ដោយមិនបានណាត់គ្នាមកជាមុន 3)  ព្រះភិក្ខុគ្រប់អង្គសុទ្ធតែជាឯហិភិក្ខុឧបសម្បទា គឺបានទទួលការឧបសម្ប័ទដោយត្រង់ពីព្រះសម្មាសម្ពុទ្ធជាម្ចាស់ 4) ព្រះភិក្ខុគ្រប់អង្គសុទ្ធតែជាព្រះអរហ័ន្ត ទាំងនេះទើបហៅការប្រជុំដែលគ្រប់អង្គ4នេះថា “ចាតុរុងកសន្និបាត”  នៅថ្ងៃហ្នឹងព្រះសម្មាសម្ពុទ្ធទ្រង់បានសម្ដែងធម៌ទេសនា “ឱវាទបដិមោក្ខ” លើកដំបូង មានខ្លឹមសារដែលប្រកាស់គឺ សារះសំខាន់ដែលកំណត់  ឧត្តមគតិ ហើយនិងវិធីការបដិបត្តិ ដើម្បីជាផ្លូវនៃការផ្សប់ផ្សាយព្រះពុទ្ធសាសនា                           

សម្រាប់កម្មវិធីវត្តព្រះធម្មកាយហ្នឹង ជាទូទៅហ្នឹងមានសាធុជនធ្វើដំណើរមករួមពិធីកម្មដ៏ស័ក្កសិទ្ធនេះ រាប់សែននាក់ពីក្នុងប្រទេសនិងប្រទេសនានា ជាច្រើនពូជសាសន៍និងសាសនា ជាពិសេសពេលល្ងាច ដែលមានចាត់អោយមានការបដិបត្តិបូជាចម្រើនសមាធិភាវនារួមគ្នា នៅ ខាងមុខព្រះមហាធម្មកាយចេតិយ៍ ព្រះមហាចេតិយ៍ព្រះពុទ្ធជាម្ចាស់មួយលានអង្គ ដើម្បីជាការបូជាព្រះរតនត្រ័យព្រមទាំងផ្សាយមេត្តាបញ្ជូនឆ្លងតាមក្ដីស្រឡាញ់ បំណងប្រាថ្នាល្អដ៏ធំធេង ទៅដល់បុគ្គលដែលជាទីស្រឡាញ់របស់យើង ញាតិមិត្ត និងពួកសព្វស័ត្វ សព្វជីវិតទាំងឡាយនៅក្នុងលោក      

នៅថ្ងៃសុក្រ ទី 16 កុម្ភះ 2565 នេះ ត្រង់ហ្នឹងថ្ងៃមាឃបូជា ទើបសូមគោរពអញ្ជើញគ្រប់គ្នាមកមានចំណែកនៅក្នុងក្មវិធីដ៏ស័ក្កសិទ្ធលើកនេះ រួមអុចប្រទីបអនឡាញតាមប្រព័ន្ធ zoom បញ្ជូនចិត្តមកព្រះមហាធម្មកាយចេតិយ៍ ព្រះមហាចេតិយ៍ព្រះពុទ្ធជាម្ចាស់មួយលានអង្គ ដើម្បីជាពុទ្ធបូជានិងបូជាព្រះរតនត្រ័យ នៅក្នុងថ្ងៃមាឃបូជា អស់លោកហ្នឹងបានទទួលអនុស្សាវរីយ៍ដែលស្រស់ស្អាតពីការទស្សនាភាពស្រស់ស្អាត ភ្លឺថ្លានៃអង្គព្រះមហាធម្មកាយចេតិយ៍ដែលព័ទ្ធជុំវិញទៅដោយពន្លឺភ្លើងប្រទីបរាប់សែនដួង មករួមចិត្តដែលភ្លឺថ្លាដោយចិត្តដែលស្រស់ថ្លា នាំចិត្តទៅដល់ភាពភ្លឺថ្លាស្ងប់សុខនៅខាងក្នុងកាយ

ប្រទីបគ្រប់ៗដួងរបស់យើង ប្រៀបដូចពន្លឺនៃសន្តិភាព

នៅថ្ងៃមាឃបូជា

នៅវេលាជាមួយគ្នា អ្នកដែលមានបុណ្យគ្រប់គ្នាពីគ្រប់ទិសនៅក្នុងលោក បាននាំគ្នារួមចិត្តតែមួយចម្រើនសមាធិភាវនាដោយចិត្តដែលប្រកបទៅដោយកុសលដែលស្រទន់ភ្លឺថ្លា ព្រមគ្នាចម្រាញ់បុណ្យនាំអនុភាពនៃបំណងប្រាថ្នាល្អ បញ្ជូនទៅអោយបុគ្គលដែលជាទីស្រឡាញ់ មនុស្សជាតិ ហើយទៅដល់ពួកសព្វស័ត្វទាំងឡាយនៅក្នុងលោកនេះ អោយគ្រប់ៗសព្វជីវិតរួចផុតពីទុក្ខសោក រោគភ័យ គ្រោះទាំងឡាយអោយបាត់ទៅ សុំអោយបានជួបតែសេចក្ដីសុខសប្បាយទាំងកាយនិងចិត្ត ដោយមនុភាពនៃក្ដីបរិសុទ្ធចេញពីកណ្ដាលកាយរបស់គ្រប់ៗគ្នា ពង្រីកក្ដីស្រឡាញ់ ក្ដីមេត្តាចេញទៅគ្រប់ទិសទី ហើយអនុភាពនៃក្ដីស្រឡាញ់ ក្ដីប្រាថ្នាដ៏ល្អចេញេពីចិត្តដែលជាសមាធិ របស់ពួកយើងគ្រប់ៗគ្នានេះ មករួមគ្នាអធិដ្ឋានចិត្តអោយពិភពលោកនេះក្លាយជាពីភពលោកកែវដែលភ្លឺថ្លាបរិសុទ្ធ ផុតពីភ័យអន្តរាយគ្រប់ប្រការ

នៅវេលាជាមួយគ្នា គ្រប់គ្នាបានរួមចិត្តតែមួយ អុចដួងប្រទីបរបស់ខ្លួនឯងព្រមគ្នា ប្រៀបដូចជាតំណាងពន្លឺធម៌ចេញពីចិត្តទៅចិត្ត ជាពន្លឺនៃសន្តិភាពពីប្រទីបរាប់សែនដួង រាប់លានដួងរបស់គ្រប់ៗគ្នា ដែលនៅគ្រប់ទីកន្លែង គ្រប់ជ្រុងជ្រោយ បញ្ចេញពន្លឺភ្លឺព្រមៗគ្នា ប្រៀបដូចពន្លឺនៃសន្តិភាពបញ្ចេញពន្លឺភ្លឺទៅទូទាំងពិភពលោក 

ប្រវត្តិរបស់ថ្ងៃមាឃបូជា

       គ្រប់ៗគ្នានៅក្នុងលោក មិនថាមានជាតិសាសន៍អ្វីក៏ដោយ សុទ្ធតែប្រាថ្នាចង់រួចផុតពីសេចក្ដីទុក្ខហើយប្រសប់ជួបតែសេចក្ដីសុខ កាល2600ជាង ឆ្នាំមុន ក្រោយពីព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់បានបដិបត្តិសមាធិ ហើយត្រាស់ដឹងធម៌ហើយ ទ្រង់បានដឹងដល់សច្ចធម៌ដ៏ខ្ពង់ខ្ពស់បំផុតនៃជីវិត ហើយបានចូលដល់ក្ដីសុខខាងក្នុងដែលរកអ្វីផ្ទឹមមិនបាន ជាក្ដីសុខដែលមិនត្រឡប់មកមានទុក្ខទៀត                 
       ក្រោយពីបានត្រាស់ដឹងធម៌បានមិនយូរ នៅថ្ងៃហ្នឹងជាថ្ងៃព្រះច័ន្ទពេញបូរណ៌មី ព្រះសម្មាសម្ពុទ្ធទ្រង់បានប្រទានឱវាទដល់ព្រះអរហ័ន្ត1250អង្គ ដែលព្រះអង្គបួសអោយដោយព្រះអង្គឯង ទ្រង់ប្រាថ្នាចង់បែងចែកវិធីការចូលដល់ក្ដីសុខទៅដល់ចិត្តរបស់មនុស្សលោក ខ្លឹមសារឱវាទហ្នឹងមានឈ្មោះថា ឱវាទបដិមោក្ខ ដែលមានខ្លឹមសារទាក់ទងជាមួយគំនិតគោលដៅ ហើយនិងវិធីការនៃការតម្រង់ជីវិតយ៉ាងមានក្ដីសុខ ហើយការធ្វើតួនាទីកល្យាណមិត្តណែនាំក្ដីសុខដល់មនុស្សលោក ដែលមានខ្លឹមសារសំខាន់ៗ បែងជា 3 ជំពូក ដូចតទៅនេះ

ជំពូកទី1 ឧត្តមគតិ

1. ត្រូវមាន “ភាពអត់ធ្មត់” ក្នុងការធ្វើការផ្សេងៗនានា ព្រោះការងារគ្រប់ៗការងារហ្នឹងសុទ្ធតែជួបប្រទះបញ្ហាផ្សេងៗ មិនច្រើនក៏តិច ដូចជា ត្រូវអត់ធ្មត់ដល់ដីមេឃ អាកាសធាតុដែលប្រែប្រួល អត់ធ្មត់ដល់ក្ដីលំបាក អត់ធ្មត់ដល់ការប៉ះទង្គិច និងកិលេសផ្សេងៗ
2. អោយដឹងថា “គោលដៅជីវិត” របស់យើង លុះពេលជួបឧបសគ្គចូលមកប៉ះទង្គិចជាច្រើន ប៉ុណ្ណា ឬជួបមនុស្សពាលមករករឿងខ្លះ បើគោលដៅនៅក្នុងជីវិតមិនច្បាស់លាស់ ហ្នឹងដំណើរការងារឬធ្វើទៅបែបមិនត្រង់គោលដៅ ធ្វើអ្វីក៏មិនសម្រេច ហើយមិនត្រង់គោលដៅដែលយើងបានតាំងទុកពីដំបូង                                                                                                                                                
3. “មិនបៀតបៀនអ្នកដទៃ” មិនថាធ្វើអ្វីក៏ដោយ កុំប្រើអំពើរសិង្សាទៅលើអ្នកដទៃ                  
ដូច្នេះ មុនចាប់ផ្ដើមទៅធ្វើតួនាទីកល្យាណមិត្ត ណែនាំផ្សប់ផ្សាយអោយអ្នកដទៃចូលដល់ក្ដីសុខខាងក្នុងហ្នឹង ត្រូវឧស្សាព្យាយាមត្រួតមើលខ្លួនឯង និងកែច្នៃខ្លួនឯងជានិច្ច ដោយប្រើឧត្តមគតិជាគំនិត 

ជំពូកទី 2 សារះសំខាន់ដែលកំណត់ 

1. លះបង់អំពើរអាក្រក់ ការមិនធ្វើបាបទាំងពួង
2. ធ្វើអំពើរល្អ                                                                                                                                                
3. ធ្វើចិត្តអោយភ្លឺថ្លា

ជំពូកទី 3 វិធីការ

ក្នុងការបង្រៀនហើយហ្វឹកហាត់ខ្លួនឯង អោយកើតជាគំរូនៃការធ្វើអំពើល្អ ដែលមានវិធីផ្សេងៗដូចតទៅនេះ                                                                                                                                            
1.ពេលទៅណែនាំអ្នកណា យើងហ្នឹងមិនទៅជេទៅស្ដីថាអោយប៉ះទង្គិច ឬរករឿងអ្នកណា                                  
2. មិនធ្វើហិង្សាទៅលើអ្នកណា វាយដំដើម្បីបង្ខំអោយអ្នកផ្សេងមកជឿរតាមយើង                                   
3.សង្រួមការប្រព្រឹតប្រតិបត្តិរបស់ខ្លួនឯង  លុះពេលមានរឿអ្វីកើតឡើង មុនហ្នឹងទៅបន្ទោសអ្នកហ្នឹងអ្នកនេះមិនល្អ  អោយងាកមកពិចារណាខ្លួនឯងជាមុនសិន កែតម្រូវអភិវឌ្ឍខ្លួនឯងអោយល្អឡើងៗរាល់ថ្ងៃ                                                                                                                                                            
4.ចង់បរិភោគ ចង់ប្រើប្រាស់អ្វី យកអោយល្មម  ល្មមហ្នឹងតម្រូវការ មិនច្រើនពេក មិនតិចពេក រហុតដល់បៀតបៀនអ្នកដទៃកុំអោយលើសពីត្រូវការ ភាពសមគួររបស់ខ្លួន ប្រៀបដូចដើមឈឺធំដែលហូបទឹកតិច គឺ រស់នៅដោយសមរម្យ តែធ្វើប្រយោជន៍ជាច្រើនដល់សង្គម                                                            
5.ប្រើជីវិតកុំអោយសប្បាយហេហា ត្រូវចេះរកកន្លែងស្ងាត់ដើម្បីអង្គុយពិចារណាខ្លួនឯង ពិចារណាគុណធម៌របស់ខ្លួនជាប្រចាំថា ទង្វើររបស់ខ្លួននៅវេលាហ្នឹងៗ កើតទៅតាមគោលដៅដំណើរការជីវិតដែលស្រស់ស្អាតឬអត់                                                                                                                               
6.ព្យាយាមធ្វើសមាធិ ធ្វើចិត្តអោយជ្រះថ្លា ដើម្បីបែងចែកក្ដីសុខ ភាពភ្លឺថ្លាអោយទៅមនុស្សជុំវិញខ្លួន ឬសង្គមលោកបាន 
      លុះព្រះសម្មាសម្ពុទ្ធទ្រង់ប្រទានឱវាទរួច ព្រះអរហ័ន្តទាំងឡាយក៏បានធ្វើដំណើរត្រឡប់ ដើម្បីនាំចំណេះដឹងដែលបានទទួល ទៅផ្សប់ផ្សាយព្រះពុទ្ធសាសនាតាមកន្លែងផ្សេងៗ មិនជាន់ទិសគ្នា ដើម្បីបង្រៀនចែករំលែក អោយមនុស្សលោកទាំងឡាយបានចូលដល់សេចក្ដីសុខខាងក្នុង ដែលជាចំណេះដឹងសាកល
     បើមនុស្សលោកគ្រប់ៗគ្នា បានសិក្សាចំណេះដឹងសាកលនេះ ហើយបានបដិបត្តិតាមឱវាទបដិមោក្ខហើយ ពិភពលោកនេះហ្នឹងបង្កើតសន្តិសុខដ៏ពិតប្រាកដ មនុស្សជាតិហ្នឹងមានក្ដីស្រឡាញ់ ក្ដីបំណងប្រាថ្នាលល្អដល់គ្នាយ៉ាងពិតប្រាកដ មានភាពសាមគ្គីគ្នា ប្រៀបដូចជាគ្រួសារតែមួយ

សន្តិសុខនិងសន្តិភាពលោក សុទ្ធតែចាប់ផ្ដើមពីខ្លួនយើង

នៅក្នុងថ្ងៃមាឃបូជារាល់ៗឆ្នាំ ជាថ្ងៃដែលសាកសមហ្នឹងពួកយើងទាំងឡាយ គួរតែមករួមរំលឹកដល់ហេតុការណ៍សំខាន់លើកហ្នឹង ហើយរួមគ្នាដំណើរការតាមខ្សែផ្លូវរបស់បណ្ឌិតអ្នកមានបញ្ញានៅអតិត ចាប់ផ្ដើមពីបុគ្គលដំបូងគឺ ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានសម្ដែងធម័ដល់ព្រះអរហ័ន្ត ទាំងឡាយ ហើយប្រគល់ចំណេះដឹងដែលអាចចូលដល់ក្ដីសុខខាងក្នុងពិតប្រាកដ ផ្សប់ផ្សាយទៅដល់មហាជនចំនួនទាំងឡាយ ធ្វើអោយដំបូន្មានរបស់លោកបានស្នងតំណែងរឿយមករហូតមកដល់បច្ចុប្បន្ន លុះមហារជនទាំងឡាយនាំចំណេះដឹងមកប្រើប្រាស់នៅជីវិតប្រចាំថ្ងៃ ជីវិតហ្នឹងកើតភាពផ្លាស់ប្ដូរទៅហ្នឹងផ្លូវដែលល្អ មានវិធីការបដិបត្តិយ៉ាងងាយៗដោយសាងសន្តិសុខឡើងនៅក្នុងចិត្តរបស់តែម្នាក់ៗជាមុនសិន ដោយការចម្រើនសមាធិភាវនា រួមទាំងអភ័យទោសដល់អ្នកដែលបានប៉ះពាល់យើងជាមុនដំបូង ហើយអភិវឌ្ឍទៅជាក្ដីស្រឡាញ់ក្ដីមេត្តាដល់មនុស្សគ្រប់គ្នា ក្ដីសុខពីមនុស្សម្នាក់ អាចរាលដាលទៅដល់មុស្សចំនួនជាច្រើន ប្រៀដូចការអុចប្រទីបពីមួយដួងតៗគ្នា រហូតដល់កើតភាពភ្លឺថ្លាទៅគ្រប់កន្លែងក្នុងលោកនេះ

សន្តិភាពលោកនៅក្នុងដៃរបស់អ្នក

ពាក្យថាសន្តិភាពលោកហ្នឹង ដូចជារឿងធំ ដែលមិនមែនថាអ្នកណាម្នាក់ ឬអង្គកាណាមួយមកជួយគ្នាជម្រុញអោយកើតឡើងបានងាយៗ កាលអតិតដល់បច្ចុប្បន្នក៏មានការតែងតាំងអង្គកាជាច្រើនជម្រុញការងារពួកនេះ ដើម្បីអោយពិភពលោកកើតសន្តិភាព តែដល់បច្ចុប្បន្ននេះហើយ សន្តិភាពក៏នៅមិនទាន់កើតឡើងយ៉ាងពិតប្រាកដ បើមកពិចារណាដល់ឱវាទដែលបានរៀបរាប់ខាងលើនេះ ពាក្យថាសន្តិភាពលោកនេះបែរជាកើតឡើងយ៉ាងងាយៗ ដោយត្រឡប់មកចាប់ផ្ដើមពីខ្លួនយើងជាអ្នកដំបូង អប់រំហ្វឹកហាត់ខ្លួនទាំង កាយ វាចា ចិត្តអោយស្អាតបរិសុទ្ធ អភិវឌ្ឍចិត្តអោយល្អ គ្រាន់តែបិទភ្នែកចម្រើនសមាធិភាវនា ហ្នឹងបានជួបសន្តិសុខខាងក្នុង ហើយជួយគ្នាផ្សប់ផ្សាយសន្តិសុខខាងក្នុងទៅអោយមនុស្សជុំវិញខ្លួនយ៉ាងធម្មជាតិ សន្តិសុខពីមនុស្សម្នាក់ទៅដល់មនុស្សម្នាក់ទៀតដែលប្រតិបត្តិខ្លួនដូចគ្នា ហ្នឹងបញ្ជូនពង្រីកទៅតៗគ្នាទៅរឿយៗ យ៉ាងគ្នានទីបញ្ចប់

សូមគោរពអញ្ជើញគ្រប់គ្នាមកចូលរួមអុចប្រទីបអនឡាញ តាមប្រព័ន្ធ Zoom ប្រៀបដូចបានមកចូលរួមអុចប្រទីបដោយខ្លួនឯងនៅក្នុងពិធី ហើយសុំការចូលរួមគ្រប់គ្នាតែងកាយសុភាព ហើយសុំអោយត្រៀមទៀនឬគោមដើម្បីរួមពិធីមាឃបូជា

កម្មវិធីបុណ្យអនឡាញ ថ្ងៃមាឃបូជា
ថ្ងៃសុក្រ ទី 16 កុម្ភះ 2022

06 :00 ល្ងាច ប្រធានសង្ឃមកដល់កន្លែងធ្វើពីធី
06:40 ល្ងាច  ពិធីអុចប្រទីប2 លានដួង
07:20 យប់ តំណាងគណះសង្ឃដើរប្រទក្សិនជុំវិញព្រះមហាធម្មកាយចេតិយ៍
07:50 យប់ អធិដ្ឋានចិត្តផ្សាយមេត្តាធម៌
08:00 យប់ ពិធីឆ្លងជ័យ សូត្រធម្មចក្កកប្បវតនសូត្រអោយគ្រប់ 3,200,001,250 ចប់

20:45 ចប់ពីធី  
រួមអុចប្រទីបអនឡាញ2លានដួងទូទាំងពិភពលោក
   Online     On  Zoom